News & Stories

គ្រឹស្នា កំពុងត្រួសត្រាយផ្លូវសម្រាប់ស្ត្រីផ្សេងទៀតនៅក្នុងវិស័យកសិកម្ម នៅកម្ពុជា។

គ្រឹស្នា កំពុងត្រួសត្រាយផ្លូវសម្រាប់ស្ត្រីផ្សេងទៀតនៅក្នុងវិស័យកសិកម្ម នៅកម្ពុជា។

តើអ្នកដឹងទេថានៅឆ្នាំ ២០៥០ ខាងមុខ ការងារ ៧៥ភាគរយ នឹងទាក់ទងទៅនឹងស្តឹម STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។ ទាំងនោះហើយជាមូលហេតុដែលគ្រឹស្នា ជួយស្ត្រីខ្មែរឱ្យចូលក្នុងវិស័យទាំងនេះ។

 

គ្រឹស្នា ជាវិស្វករកសិកម្មដែលមានបទពិសោធន៍ច្រើនក្នុងការថែរក្សាគ្រឿងចក្រកសិកម្ម និងជួសជុលត្រាក់ទ័រ ម៉ាស៊ីនច្រូត ម៉ាស៊ីនសាបព្រោះ និងឧបករណ៍កសិកម្មគ្រប់ប្រភេទ។ លើសពីនេះ គ្រឹស្នា បានបង្កើតម៉ាស៊ីនស្ទូងស្រូវ និងសម្អាតគ្រាប់ពូជដោយខ្លួនឯងផងដែរ។

 

ដោយបានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មកសិកម្មនៅឯសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅ រាជធានីភ្នំពេញ វិស្វករម្នាក់នេះ ជឿជាក់ថាការបង្កើនការចូលរួមរបស់ស្ត្រី និងកុមារីក្នុងវិស័យឌីជីថល រូមជាមួយនឹង ស្តែម STEM ពិតជាមានសារៈសំខាន់សម្រាប់អនាគតកសិកម្មនៅកម្ពុជា។

 

“ខ្ញុំកំពុងលើកកម្ពស់ស្ត្រីក្នុងវិស័យគ្រឿងយន្ត ពីព្រោះយន្តការ និងបច្ចេកវិទ្យាអាចធ្វើឱ្យវិស័យកសិកម្មកាន់តែរីកដុះដាលទៅមុន និងជួយឱ្យកសិករអាចរកប្រាក់បានកាន់តែប្រសើរជាងមុន”។

 

ពេលនេះ គ្រឹស្នា មានតួនាទីជាប្រធានផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មនៃកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី ភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។

 

កាលពីកម្មវិធីចាស់ដែលផ្តល់មូលនិធិពីប្រទេសអូស្ត្រាលី គ្រឹស្នាបានធ្វើការលើគម្រោងមួយក្នុងគោលដៅជួយស្ត្រីដៅប្រកបអាជីវកម្មផ្នែកសេវាកម្មគ្រឿងយន្តកសិកម្ម។ សព្វថ្ងៃនេះ យ៉ាងហោចណាស់មានស្ត្រីចំនួនប្រាំបីនាក់មកពីខេត្តព្រៃវែង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប បាននឹងកំពុងផ្តល់សេវាផ្នែកដ្រូនកសិកម្ម និងគ្រឿងចក្រកៀដីកសិកម្មឡាស៊ែរ។ ក្នុងនោះ ស្រ្តីមួយចំនួនថែមទាំងបានពង្រីកអាជីវកម្មរបស់ពួកគេ និងបានការទទួលស្គាល់យ៉ាងខ្លាំងពីសហគមន៍។

 

Related content

Driving Cambodia’s start-up success with Australia

Driving Cambodia’s start-up success with Australia


Learn more
Australia supports Cambodian entrepreneurs with disabilities

Australia supports Cambodian entrepreneurs with disabilities


Learn more
Australia helps boost Cambodian startups

Australia helps boost Cambodian startups


Learn more