News & Stories

អូស្ត្រាលីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា

អូស្ត្រាលីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា

អូស្ត្រាលីកំពុងគាំទ្រកម្ពុជា ក្នុងការទាញយកអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១១ តាមរយៈការគាំទ្រក្រសួងពាណិជ្ជកម្ម (MoC) ក្នុងការបង្កើតថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់។ 

 

ថ្នាលព័ត៌មានមួយនេះ នឹងផ្តល់ឱ្យអ្នកនាំចេញ និងអ្នកនាំចូលនូវភាពងាយស្រួលក្នុងការទទួលបានព័ត៌មានពាណិជ្ជកម្មសំខាន់ៗ ដូចជា វិធានប្រភពដើមកំណើតទំនិញ អត្រាពន្ធគយ នីតិវិធីចុះបញ្ជីអ្នកនាំចេញ និងការណែនាំដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។ 

 

ថ្មីៗនេះ អូស្ត្រាលីបានសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើសិក្ខាសាលាសាកល្បងប្រើប្រាស់ថ្នាលព័ត៌មានមួយនេះ ដែលនឹងចាប់ផ្តើមដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះ។ កិច្ចសហការនេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យសេវាសាធារណៈមានលក្ខណៈឌីជីថល ដែលវាជាជំហានដ៏សំខាន់ដើម្បីជំរុញដល់ការនាំចេញ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព។

Related content

Australia helps Cambodia launch its first Free Trade Agreement portal

Australia helps Cambodia launch its first Free Trade Agreement portal


Learn more
Cambodia’s new FTA portal is live!

Cambodia’s new FTA portal is live!


Learn more
Australia driving Cambodia’s digital trade transformation

Australia driving Cambodia’s digital trade transformation


Learn more