News & Stories

អូស្ត្រាលីគាំទ្រដល់វិស័យកែច្នៃចំណីអាហារដែលកំពុងរីកចម្រើនរបស់កម្ពុជា

អូស្ត្រាលីគាំទ្រដល់វិស័យកែច្នៃចំណីអាហារដែលកំពុងរីកចម្រើនរបស់កម្ពុជា

អូស្ត្រាលី បានសហការជាមួយក្រុមហ៊ុន  ភីភីអេហ្វ យ៉ាំមី ជាក្រុមហ៊ុនកម្ពុជាដែលកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងមានជំនាញក្នុងការផលិតអាហារសម្រាប់ចម្អិនលាយគ្រឿងរួចជាស្រេច ទឹកជ្រលក់ និងគ្រឿងទេស ដើម្បីគាំទ្រដល់ការពង្រីកសង្វាក់ផលិតកម្ម និងភាពជោគជ័យរបស់ក្រុមហ៊ុន។

 

តាមរយៈកម្មវិធី CAPRED របស់អូស្ត្រាលី ការគាំទ្ររបស់យើងរួមមាន:

✅ បំពាក់ឧបករណ៍ផលិតទំនើបបន្ថែម 

✅ ផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍផលិតផលថ្មី

✅ គាំទ្រការទទួលបានវិញ្ញាបនបត្រស្តង់ដាសុវត្ថិភាពចំណីអាហារអន្តរជាតិ

 

ដោយសារតែការគាំទ្រនេះ កម្លាំងការងាររបស់ក្រុមហ៊ុន ភីភីអេហ្វ យ៉ាំមី បានកើនឡើង ហើយផលិតផលរបស់ក្រុមហ៊ុននាពេលនេះមាននៅលើផ្សារជាង ២៥០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ បច្ចុប្បន្ន ផលិតផលដែលផលិតដោយកម្ពុជាទាំងនេះ ក៏កំពុងឈានទៅដល់ទីផ្សារអន្តរជាតិ រួមមាន 🇦🇺 អូស្ត្រាលី 🇺🇸 សហរដ្ឋអាមេរិក 🇳🇿 នូវែលហ្សេឡង់ និង 🇰🇷 កូរ៉េ ផងដែរ។

 

អូស្ត្រាលី បន្តប្តេជ្ញាគាំទ្រដល់អាជីវកម្មកម្ពុជាឱ្យរីកចម្រើន ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។

Related content

Helping Cambodia’s agricultural sector to grow and prosper
14 Nov 2025

Helping Cambodia’s agricultural sector to grow and prosper


Learn more
Australia supports Cambodia’s growing food processing sector
11 Nov 2025

Australia supports Cambodia’s growing food processing sector


Learn more
Cambodia wins World’s Best Rice 2025 award!
10 Nov 2025

Cambodia wins World’s Best Rice 2025 award!


Learn more