អស់រយៈពេលជាង ៦០ ឆ្នាំមកហើយ អូស្ត្រាលីបានគាំទ្រវិស័យកសិកម្មកម្ពុជា ចាប់ពីការសាងសង់ប្រព័ន្ធធារាសាស្រ្ត ការកែលម្អរគុណភាពពូជស្រូវ រហូតដល់ការផ្តោតលើបច្ចេកវិទ្យាកសិកម្ម ការកែច្នៃក្នុងស្រុក និងការបើកឱកាសនាំចេញសម្រាប់អាជីវកម្មកសិ-ចំណីអាហារ។
យើងមានសេចក្តីរីករាយក្នុងការគាំទ្រវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ ២០២៥ (CAFE25) ដែលជាវេទិកាសំខាន់មួយដើម្បីលើកកម្ពស់ការវិនិយោគ ការនាំចេញ និងភាពជាដៃគូក្នុងវិស័យកសិកម្ម។
ពិព័រណ៍នេះបានប្រមូលផ្តុំកសិករ ពាណិជ្ជករ មន្ត្រីរដ្ឋាភិបាល អ្នកវិនិយោគ និងតំណាងក្រុមហ៊ុនកសិ-ឧស្សាហកម្មជាង ៨,០០០ នាក់ ដើម្បីបង្កើតបណ្តាញ ផ្លាស់ប្តូរទស្សនៈ និងបង្ហាញបច្ចេកវិទ្យា និងផលិតផលទំនើបៗ។
នៅក្នុងព្រឹត្តិការណ៍នេះ យើងមានរីករាយដែលបានឃើញក្រុមហ៊ុនជាច្រើន ដែលអូស្ត្រាលីធ្វើការជាមួយ តាមរយៈកម្មវិធី CAPRED។