News & Stories

អូស្ត្រាលីជំរុញការវិនិយោគប្រកបដោយគុណភាពនៅកម្ពុជា

អូស្ត្រាលីជំរុញការវិនិយោគប្រកបដោយគុណភាពនៅកម្ពុជា

អូស្ត្រាលីកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់បរិយាបន្ននិងនិរន្តរភាពនៅកម្ពុជា។

   

តាមរយៈកម្មវិធី CAPRED អូស្ត្រាលីកំពុងគាំទ្រក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រជំរុញការវិនិយោគរយៈពេលបីឆ្នាំ (២០២៥-២០២៨)។ 

 

យុទ្ធសាស្ត្រនេះនឹងផ្តោតលើវិស័យកសិ-ចំណីអាហារ និងឧស្សាហកម្មអេឡិចត្រូនិច។ កម្មវិធីនេះជាផ្នែកមួយនៃការគាំទ្ររបស់អូស្ត្រាលីសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅកកម្ពុជានិងរួមចំណែកដល់ការជំរុញយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ ២០៤០ ដែលជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីក្នុងតំបន់។   

 

ថ្មីៗនេះ លោកស្រី Kanu Negi លេខាទីមួយរបស់ស្ថានទូត និងឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងរបស់ CDC ដើម្បីពិភាក្សាពីបរិយាកាសវិនិយោគ បច្ចុប្បន្ន ព្រមទាំងកំណត់បញ្ហានិងឱកាសដើម្បីពង្រឹងយុទ្ធសាស្ត្រ និងផែនការការងារពាក់ព័ន្ធ។

Related content

Australia helps Cambodia launch its first Free Trade Agreement portal

Australia helps Cambodia launch its first Free Trade Agreement portal


Learn more
Cambodia’s new FTA portal is live!

Cambodia’s new FTA portal is live!


Learn more
Australia driving Cambodia’s digital trade transformation

Australia driving Cambodia’s digital trade transformation


Learn more