News & Stories

អូស្ត្រាលីគាំទ្រអនាគតទឹកស្អាតកម្ពុជា

អូស្ត្រាលីគាំទ្រអនាគតទឹកស្អាតកម្ពុជា

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជំនួយរបស់អូស្ត្រាលីបានជួយដល់ប្រជាជនកម្ពុជាជាង ១លាននាក់នៅតាមជនបទទទួលបានទឹកស្អាតប្រើប្រាស់។ យើងមានមោទនភាពក្នុងការបន្តធ្វើការជាមួយកម្ពុជា ដើម្បីសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០។ 

  

តាមរយៈកម្មវិធី CAPRED របស់យើង យើងកំពុងគាំទ្រសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា លើកទី៥ ក្រោមភាពជាដៃគូជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងសមាគមទឹកស្អាតអូស្ត្រាលី។  

 

ប្រធានបទឆ្នាំនេះ "ទឹកដើម្បីនិរន្តរភាពអនាគត" បានប្រមូលផ្តុំអ្នកចូលរួមជាង ៣០០ នាក់មកពីខាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ ពួកគេបានពិភាក្សាការងារគ្នាអំពីបញ្ហាប្រឈម ក៏ដូចជាឱកាសក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ជាពិសេសនៅតំបន់ជនបទ។  

 

អូស្ត្រាលីនៅតែប្តេជ្ញាជួយកម្ពុជាឱ្យសម្រេចបាននូវអនាគតមួយ ដែលទឹកស្អាតអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា។

Related content

Clean Energy Week Returns in 2025 — Join Us!

Clean Energy Week Returns in 2025 — Join Us!


Learn more
Australia is a committed and long-standing partner in the Mekong subregion

Australia is a committed and long-standing partner in the Mekong subregion


Learn more
25 years of public-private dialogue, supported by Australia

25 years of public-private dialogue, supported by Australia


Learn more