Funding opportunities

សេចក្តីជូនដំណឹងអំពីការដេញថ្លៃ សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ (MISTI) សូមជម្រាបជូនសាធារណជនទូទៅឱ្យបានជ្រាបថា៖ MISTI បានសហការជាមួយ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលទទួលមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងគាំទ្រដល់គម្រោងពង្រឹង និងពង្រីកវិសាលភាពនៃសេវាកម្មផ្គត់ផ្គង់ទឹកស្អាតតាមបំពង់។

 

MISTI សូមប្រកាសជូនដំណឹងដាក់ដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតក្នុងគម្រោងចំនួន ៣ រួមមាន៖

  1. ភូមិមួយចំនួននៃឃុំតាសៀម និងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប
  2. ភូមិមួយចំនួននៃឃុំប៉ុង ឃុំវើនសៃ ឃុំប៉ាកាឡាន់ ឃុំកាចូន និងឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនៈគិរី
  3. ភូមិមួយចំនួននៃសង្កាត់បន្សាយរាក់ និងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ

 

ព័ត័មានសង្ខេបទាក់ទងនឹងគម្រោងនីមួយៗមានក្នុងលិខិតជូនដំណឹងជាសាធារណៈដែលបានភ្ជាប់ជាមួយការផ្សព្វផ្សាយនេះ។

 

ព័ត៌មានលម្អិតមានក្នុងឯកសារដេញថ្លៃ ដែលអាចរកជាវបាននៅនាយកដ្ឋានបញ្ញត្តកម្មទឹកស្អាត នៃអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍។ អ្នកដេញថ្លៃក៏អាចទាញយកគ្រប់ផ្នែកនៃឯកសារដេញថ្លៃនេះពីគេហទំព័រ៖ www.capred.org។

 

សូមបញ្ជាក់ សិក្ខាសាលាណែនាំស្ដីអំពីការរៀបចំសំណើដេញថ្លៃនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៖ ៩:០០ នាទីព្រឹកនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍។

 

សម្រាប់ព័ត៌មានបន្ថែម សាធារណជនអាចធ្វើការទំនាក់ទំនងទៅកាន់លោក សឿង យុត្តិរ៉ា តាមរយៈទូរស័ព្ទលេខ (+៨៥៥) ១១ ៤១៥ ២៨៩ និង លោក កាំង ស៊ីញលី  តាមរយៈទូរស័ព្ទលេខ (+៨៥៥) ៩៩ ២២៣ ៩៩៨។

 

បញ្ជាក់៖ ការដេញថ្លៃនេះជានីតិវិធីលទ្ធកម្មសាធារណៈដែលធ្វើឡើងដោយ MISTI។ ដោយអ្នកឈ្នះការដេញថ្លៃនឹងទទួលបានថវិកាឧបត្ថម្ភពីប្រទេសអូស្រ្តាលី រាល់អ្នកដេញថ្លៃទាំងអស់នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសាវតារស៊ីជម្រៅធ្វើឡើងដោយ CAPRED ហើយមានតែអ្នកដែលទទួលបានលទ្ធផលជោគជ័យប៉ុណ្ណោះ ទើបអាចទទួលថវិកាឧបត្ថម្ភនេះបាន។

 

ឯកសារភ្ជាប់៖

  1. សេចក្តីជូនដំណឹងអំពីការដេញថ្លៃ
  2. កញ្ចប់ដេញថ្លៃ - សៀមរាប
  3. កញ្ចប់ដេញថ្លៃ - រតនគិរី
  4. កញ្ចប់ដេញថ្លៃ - ឧត្តរមានជ័យ