capred
ព័ត៌មាន និងករណីសិក្សា

អូស្ត្រាលីគាំទ្រសេវាផ្គត់ផ្គង់ទឹកប្រកបដោយនវានុវត្តន៍ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ

អូស្ត្រាលីគាំទ្រសេវាផ្គត់ផ្គង់ទឹកប្រកបដោយនវានុវត្តន៍ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ

កម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកការទទួលបានទឹកស្អាតប្រើប្រាស់ជាសកល។ ទោះជាយ៉ាងណា តម្រូវការទឹកដែលកំពុងកើនឡើង និងសម្ពាធពីការប្រែប្រួលអាកាសធាតុ មានន័យថា ការតភ្ជាប់ទឹកស្អាតជូនសហគមន៍ដែលនៅសេសសល់ ទាមទារឱ្យមានដំណោះស្រាយថ្មីៗ និងកិច្ចសហការកាន់តែរឹងមាំ។

 

ក្នុងសប្តាហ៍នេះ អ្នកចូលរួមជាង ៣៥០ នាក់ មកពីរាជរដ្ឋាភិបាល វិស័យឯកជន គ្រឹះស្ថានសិក្សា និងដៃគូអភិវឌ្ឍន៍ បានជួបជុំគ្នាក្នុងសន្និសីទ និងពិព័រណ៍ទឹកកម្ពុជាលើកទី៦ ដើម្បីស្វែងយល់ពីដំណោះស្រាយប្រកបដោយនវានុវត្តន៍ចំពោះបញ្ហាប្រឈមនេះ។

 

ប្រទេសអូស្ត្រាលីបានគាំទ្រក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាគមផ្គត់ផ្គង់ទឹកស្អាតកម្ពុជា រៀបចំសន្និសីទឆ្នាំនេះរួមគ្នា ដោយបានរំលេចពីតម្លៃនៃកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ ជាពិសេស ខណៈដែលកម្ពុជាកំពុងត្រៀមលក្ខណៈទប់ទល់នឹងផលប៉ះពាល់ដែលអាចកើតមានពីបាតុភូតអែល នីញ៉ូ (El Niño) ដែលកំពុងមានកម្លាំងខ្លាំងឡើង។

 

អូស្ត្រាលីប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រវិស័យទឹកឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដើម្បីឱ្យគ្រួសារ និងអាជីវកម្មនៅទូទាំងប្រទេស អាចទទួលបានសេវាផ្គត់ផ្គង់ទឹកដែលគួរឱ្យទុកចិត្ត មានតម្លៃសមរម្យ និងប្រកបដោយនិរន្តរភាព។

 

សូមអានបន្ថែម៖ https://capred.org/kh/news/cambodia-and-australia-advance-water-security-efforts-as-climate-pressures-grow

មាតិកាដែលពាក់ព័ន្ធ

កម្ពុជា និងអូស្ត្រាលីសហការពង្រឹងសន្តិសុខទឹក ខណៈសម្ពាធពីការប្រែប្រួលអាកាសធាតុកើនឡើង

កម្ពុជា និងអូស្ត្រាលីសហការពង្រឹងសន្តិសុខទឹក ខណៈសម្ពាធពីការប្រែប្រួលអាកាសធាតុកើនឡើង


ស្វែង​យល់​បន្ថែម
សប្តាហ៍ថាមពលស្អាត ត្រលប់មកវិញហើយ!

សប្តាហ៍ថាមពលស្អាត ត្រលប់មកវិញហើយ!


ស្វែង​យល់​បន្ថែម
អូស្ត្រាលីជួយពង្រឹងភាពធន់នៃថាមពល និងអាកាសធាតុរបស់កម្ពុជា

អូស្ត្រាលីជួយពង្រឹងភាពធន់នៃថាមពល និងអាកាសធាតុរបស់កម្ពុជា


ស្វែង​យល់​បន្ថែម