ការកើនឡើង និងការប្រែប្រួលនៃថ្លៃថាមពល កំពុងធ្វើឱ្យប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនជួបការលំបាកក្នុងការរក្សាសេវាកម្ម និងពង្រីកការផ្គត់ផ្គង់ទឹកស្អាតទៅកាន់ភូមិជនបទជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។
អូស្ត្រាលីកំពុងគាំទ្រប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនរហូតដល់ ៤០ ក្រុមហ៊ុន ដើម្បីដំឡើងប្រព័ន្ធសូឡាដែលមានសមត្ថភាពផលិតថាមពលសរុប ២,២០០ គីឡូវ៉ាត់ នៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ដោយជួយបង្កើនប្រសិទ្ធភាពថាមពល សន្តិសុខថាមពល និងភាពធន់នៃប្រតិបត្តិការ។
សូមស្វែងយល់ពីការចែករំលែករបស់អ្នកស្រី ខៀវ ធិតា នាយិកាប្រតិបត្តិក្រុមហ៊ុន SOGE Cambodia អំពីរបៀបដែលគម្រោងនេះអាចជួយកាត់បន្ថយចំណាយប្រតិបត្តិការ និងបង្កើតការសន្សំ ដើម្បីពង្រីកសេវាកម្ម និងឈានទៅដល់សហគមន៍កាន់តែច្រើន។
ស្វែងយល់បន្ថែមអំពីក្រុមហ៊ុន SOGE Cambodia នៅទីនេះ៖ https://www.sogecambodia.com/en/contact-us/