សមិទ្ធផលដ៏សំខាន់មួយសម្រាប់អនាគតថាមពលស្អាតរបស់កម្ពុជា!
នៅថ្ងៃនេះ អូស្ត្រាលីបានចូលរួមជាមួយដៃគូនានា រួមទាំងប្រទេសលុចសំបួ ដើម្បីអបអរសាទរការចុះបញ្ជីមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតរបស់កម្ពុជាមិនធ្លាប់មាន ដែលមានតម្លៃ ៩៩ លានដុល្លារអាមេរិក ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់គម្រោងផលិតថាមពលពន្លឺព្រះអាទិត្យកម្លាំង ៣៥០ មេហ្គាវ៉ាត់ (MW) នៅខេត្តពោធិ៍សាត់ ដែលមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានជាង ២០០ ០០០ ខ្នង។
អូស្ត្រាលីបានជួយអភិវឌ្ឍក្របខណ្ឌមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងកំពុងគាំទ្រដល់អាជីវកម្មនានាក្នុងការនាំយកមូលបត្របំណុលបន្ថែមទៀតមកកាន់ទីផ្សារ។
រួមគ្នា យើងកំពុងបើកផ្លូវដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គាំទ្រដល់កំណើនប្រកបដោយនិរន្តរភាព និងពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា។ 🌱