អូស្ត្រាលីជាប្រទេសដែលគាំទ្រយ៉ាងខ្លាំង ចំពោះហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតតាមបំពង់នៅកម្ពុជា។ យើងកំពុងធ្វើការដើម្បីជួយដល់ប្រទេសកម្ពុជា ឱ្យសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសាកលនៅឆ្នាំ២០៣០។
កាលពីពេលថ្មីៗកន្លងមកនេះ ឯកអគ្គរដ្ឋទូត វ៉ាយអេត បានអញ្ជើញទៅទស្សនកិច្ចរោងចក្រផលិតទឹកស្អាតដែលគាំទ្រដោយប្រទេសអូស្ត្រាលី ហើយបានជួបជាមួយ លោក ចៅ សឿន ដែលជាអ្នកទទួលផលម្នាក់ក្នុងចំណោមអ្នកទទួលផលពីទឹកស្អាតតាមបំពង់ចំនួន ៨០ នៅឃុំកណ្តឹង ស្រុកបាទី ដើម្បីមើលពីវឌ្ឍនភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ដល់ឃុំទាំងមូល។
ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតតាមបំពង់នេះ បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជិត ២.០០០ គ្រួសារ រោងចក្រកាត់ដេរ សាលារៀន គ្លីនិកឯកជន និងមណ្ឌលសុខភាព។
ស្វែងយល់បន្ថែមអំពីកម្មវិធី ភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់នៅទីនេះ៖ https://capred.org
