capred
ព័ត៌មាន និងករណីសិក្សា

អូស្ត្រាលីគាំទ្រការបើកដំណើរការសមិទ្ធផលដ៏សំខាន់មួយ គឺមូលនិធិហិរញ្ញប្បទានអាកាសធាតុរបស់កម្ពុជា

អូស្ត្រាលីគាំទ្រការបើកដំណើរការសមិទ្ធផលដ៏សំខាន់មួយ គឺមូលនិធិហិរញ្ញប្បទានអាកាសធាតុរបស់កម្ពុជា

អូស្ត្រាលីបាននិងកំពុងធ្វើការរួមគ្នាជាមួយកម្ពុជា ដើម្បីពង្រឹងសន្តិសុខថាមពល ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងកំណើនប្រកបដោយនិរន្តរភាព ព្រមទាំងជំរុញថាមពលស្អាតដែលគួរឱ្យទុកចិត្ត និងសន្តិសុខស្បៀងរយៈពេលវែង។

 

ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ជាមួយនឹងការបើកសម្ពោធដាក់ឱ្យដំណើរការកម្មវិធីហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility - CCFF) ដែលជាយន្តការផ្តល់កម្ចីអាកាសធាតុថ្នាក់ជាតិដំបូងគេបង្អស់នៅអាស៊ីសម្រាប់វិស័យឯកជន ក្រោមការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund)។ ជាមួយនឹងទុនដំបូងចំនួន ១០០ លានដុល្លារអាមេរិក រួមទាំងសហហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងនោះ CCFF មានគោលបំណងកៀរគរទុនបន្ថែមឱ្យបានរហូតដល់ទៅបីដងនៃចំនួននេះ សម្រាប់៖

 

✅ ថាមពលកកើតឡើងវិញ

✅ ប្រសិទ្ធភាពថាមពល

✅ កសិកម្ម និងរុក្ខាប្រមាញ់ប្រកបដោយនិរន្តរភាព

✅ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត

✅ ការដឹកជញ្ជូនដែលបញ្ចេញបំភាយឧស្ម័នទាប

 

អូស្ត្រាលី រួមជាមួយដៃគូរាជរដ្ឋាភិបាល និងវិស័យឯកជន មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រកម្ពុជា ក្នុងការកៀរគរការវិនិយោគ ដើម្បីឆ្ពោះទៅរកអនាគតមួយដែលមានភាពធន់ និងសន្តិសុខស្បៀងកាន់តែប្រសើរ។

មាតិកាដែលពាក់ព័ន្ធ

អូស្រ្តាលី ជំរុញការវិនិយោគបៃតងដើម្បីធ្វើឲ្យវិស័យកសិ-ចំណីអាហារនៅកម្ពុជាកាន់តែរីកចម្រើន

អូស្រ្តាលី ជំរុញការវិនិយោគបៃតងដើម្បីធ្វើឲ្យវិស័យកសិ-ចំណីអាហារនៅកម្ពុជាកាន់តែរីកចម្រើន


ស្វែង​យល់​បន្ថែម
សប្តាហ៍ថាមពលស្អាតត្រលប់មកវិញក្នុងឆ្នាំ២០២៥ — សូមចូលរួមជាមួយយើង!

សប្តាហ៍ថាមពលស្អាតត្រលប់មកវិញក្នុងឆ្នាំ២០២៥ — សូមចូលរួមជាមួយយើង!


ស្វែង​យល់​បន្ថែម
អូស្ត្រាលីជាដៃគូដែលមានការប្តេជ្ញាចិត្ត និងយូរអង្វែង នៅអនុតំបន់មេគង្គ។

អូស្ត្រាលីជាដៃគូដែលមានការប្តេជ្ញាចិត្ត និងយូរអង្វែង នៅអនុតំបន់មេគង្គ។


ស្វែង​យល់​បន្ថែម