រដ្ឋាករទឹកដែលរឹងមាំ និងមានភាពធន់ មានសារៈសំខាន់សម្រាប់ការផ្តល់សេវាទឹកស្អាតដែលមានសុវត្ថិភាព និងអាចទុកចិត្តបាននៅក្នុងប្រទេសកម្ពុជា។
គម្រោងភាពជាដៃគូទឹក កម្ពុជា-អូស្ត្រាលី ភ្ជាប់អ្នកជំនាញផ្នែកទឹក និងលើកកម្ពស់ការសិក្សាដែលផ្អែកលើតម្រូវការ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស និងដំណើរការផ្លាស់ប្តូរទស្សនកិច្ច។ គម្រោងនេះទទួលបានការគាំទ្រថវិកាដោយរដ្ឋាភិបាលអូស្ត្រាលី ដោយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ជាផ្នែកមួយនៃគម្រោងនេះ តំណាងមកពីសមាគមទឹកអូស្ត្រាលី បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋាករទឹកនៅស្ទឹងត្រែង ដើម្បីស្វែងយលើពីវិធីក្នុងការកែលម្អប្រតិបត្តិការ ពង្រឹងភាពធន់នឹងអាកាសធាតុ និងគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយបរិយាបន្ន។
🎥 សូមទស្សនាវីដេអូ ដើម្បីស្វែងយល់បន្ថែម។