capred
ព័ត៌មាន និងករណីសិក្សា

អូស្ត្រាលីជួយពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់នៅតាមទីជនបទកម្ពុជា

អូស្ត្រាលីជួយពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់នៅតាមទីជនបទកម្ពុជា

តើអ្នកដឹងទេថា ទោះបីជាការទទួលបានទឹកស្អាតប្រើប្រាស់នៅតំបន់ទីប្រជុំជនក្នុងប្រទេសកម្ពុជា មានរហូតជិតដល់ ១០០ ភាគរយក៏ដោយ ក៏នៅតែមានភូមិប្រមាណជា ៤ ក្នុងចំណោម ១០ ភូមិក្នុងទីជនបទ នៅតែពឹងផ្អែកលើការប្រើប្រាស់ទឹកអណ្តូង ទឹកស្រះ និងទឹកដឹកលក់តាមរថយន្តសម្រាប់តម្រូវការប្រចាំថ្ងៃ?

 

លោកឯកអគ្គរដ្ឋទូត យីប បានអញ្ជើញធ្វើទស្សនកិច្ចស្ថានីយផ្គត់ផ្គង់ទឹកស្អាតកំពង់អុស នៅខេត្តកំពង់ឆ្នាំង ដែលស្ថានីយនេះទទួលបានការគាំទ្រពីអូស្ត្រាលី ដើម្បីជួយដល់ការរួមបញ្ចូលគ្នានៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតមួយចំនួនឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ប្រតិបត្តិករតែមួយ។ ការគាំទ្រមួយនេះ បានជួយពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាតទៅដល់គ្រួសារចំនួន ២០០០ ស្ថិតនៅក្នុងភូមិចំនួន៩ ដែលជាភូមិដាច់ស្រយាល និងងាយរងគ្រោះដោយទឹកជំនន់។ ក្នុងនោះមានជាង ៥០០ គ្រួសារ និងសាលារៀនចំនួន ៧ បានទទួលអត្ថប្រយោជន៍រួចមកហើយពីការតភ្ជាប់ទឹកស្អាតនេះ។

 

អូស្ត្រាលីកំពុងជួយដើម្បីធានាថា សូម្បីតែសហគមន៍ដែលពិបាកទៅដល់បំផុត ក៏មានលទ្ធភាពកាន់តែប្រសើរក្នុងការទទួលបានទឹកស្អាត និងមានសុវត្ថិភាព ដើម្បីរួមចំណែកដល់ការសម្រេចគោលដៅជាតិនៃលទ្ធភាពទទួលបានទឹកស្អាតជាសាកលត្រឹមឆ្នាំ ២០៣០។

មាតិកាដែលពាក់ព័ន្ធ

អូស្ត្រាលីកំពុងជួយកសាងអនាគតថាមពលដែលស្អាត និងមានសុវត្ថិភាពកាន់តែប្រសើរនៅកម្ពុជា

អូស្ត្រាលីកំពុងជួយកសាងអនាគតថាមពលដែលស្អាត និងមានសុវត្ថិភាពកាន់តែប្រសើរនៅកម្ពុជា


ស្វែង​យល់​បន្ថែម
កសាងធនធានមនុស្សក្នុងវិស័យទឹកស្អាត ប្រកបដោយភាពរឹងមាំ និងបរិយាបន្ន

កសាងធនធានមនុស្សក្នុងវិស័យទឹកស្អាត ប្រកបដោយភាពរឹងមាំ និងបរិយាបន្ន


ស្វែង​យល់​បន្ថែម
អូស្ត្រាលីជំរុញភាពជាដៃគូវិស័យទឹកស្អាតជាមួយកម្ពុជា

អូស្ត្រាលីជំរុញភាពជាដៃគូវិស័យទឹកស្អាតជាមួយកម្ពុជា


ស្វែង​យល់​បន្ថែម