អូស្ត្រាលី កំពុងគាំទ្រការអភិវឌ្ឍអាជីវកម្មប្រកបដោយបរិយាបន្ននៅកម្ពុជា ដើម្បីធានាថាជនមានពិការភាពអាចចូលរួម និងទទួលបានផលប្រយោជន៍ពេញលេញពីកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។
ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី អនុវត្តដោយ Mekong Inclusive Ventures (MIV) សហគ្រាសខ្នាតតូច និងមធ្យមដែលដឹកនាំដោយជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា ទទួលបានការបណ្តុះបណ្តាលផ្នែកធុរកិច្ច និងការណែនាំ ដើម្បីពង្រឹងប្រតិបត្តិការ និងពង្រីកអាជីវកម្មរបស់ពួកគេឲ្យកាន់តែរីកចម្រើន។
ជួបជាមួយ លោក អាង ណារិទ្ធ ស្ថាបនិក LATABee រាជនីឃ្មុំ គឺជាអ្នកផលិតទឹកឃ្មុំដែលមានគុណភាពខ្ពស់។ លោក ណារិទ្ធ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចិញ្ចឹមឃ្មុំ និងលើកកម្ពស់ជីវភាពគ្រួសារ។ តាមរយៈ កម្មវិធី MIV លោកបានចូលរួមកម្មវិធីបណ្តុះបណ្តាលអាជីវកម្ម ដែលកម្មវិធីនេះបានជួយសម្រួចយុទ្ធសាស្ត្រអាជីវកម្ម និងធ្វើឲ្យចក្ខុវិស័យរបស់គាត់កាន់តែមានភាពច្បាស់លាស់សម្រាប់ការរីកចម្រើននាពេលអនាគត។
សូមទស្សនាវីដេអូទីបី ក្នុងវីដេអូស៊េរីរបស់យើង ដើម្បីស្វែងយល់បន្ថែមអំពីដំណើរជីវិតរបស់ លោក ណារិទ្ធ។
សូមជួបជាមួយនឹងម្ចាស់សហគ្រាសផ្សេងៗទៀត៖
លោកស្រី ឆា ស្រីនាង ៖ https://youtu.be/drRemj3KG0Y
លោក ទ្រី សុភារៈ ៖ https://youtu.be/ZPm2n3X7JMA