អូស្ត្រាលីកំពុងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅកម្ពុជា ដោយពង្រីកឱកាសបន្ថែមសម្រាប់សហគ្រិនដែលមានពិការភាពក្នុងការចូលរួម និងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍដោយផ្អែកលើតម្រូវការទីផ្សារ។
ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈ Mekong Inclusive Ventures (MIV) និងកម្មវិធី CAPRED សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយជនមានពិការភាព ទទួលបានការបណ្តុះបណ្តាល អនុវត្តន៍ជាក់ស្តែង ការណែនាំ និងវិធីសាស្ត្រក្នុងការពង្រីកអាជីវកម្មរបស់ពួកគេប្រកបដោយនិរន្តភាព។
សាច់រឿងដំបូងរបស់យើងបង្ហាញពី អ្នកស្រី ឆា ស្រីនាង ម្ចាស់ហាង នាងចៃ្ន ដែលជាហាងអនឡាញលក់បន្លែជ្រក់ សាច់ងៀត និងសម្លៀកបំពាក់។
តាមរយៈកម្មវិធីនេះ គាត់បានពង្រឹងសមត្ថភាពក្នុងការធ្វើបទបង្ហាញគម្រោងអាជីវកម្ម ការធ្វើផែនការហិរញ្ញវត្ថុ និងទីផ្សារឌីជីថល ដែលនាំឱ្យការលក់របស់គាត់កើនឡើងចន្លោះពី ៥០ ទៅ ៦០ ភាគរយ និងការចាប់ផ្តើមអាជីវកម្មកាត់ដេរថ្មីមួយប្រកបដោយភាពជោគជ័យ។
សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់ពីរបៀបដែលការគាំទ្រចំគោលដៅ អាចជួយដល់សហគ្រិនដែលមានពិការភាពក្នុងការបង្កើតអាជីវកម្មដែលមានភាពធន់ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
សូមរង់ចាំទស្សនាសាច់រឿងដែលជំរុញលើកទឹកចិត្តជាច្រើនបន្តទៀត!