វិបត្តិថាមពលសកលបានធ្វើឱ្យតម្លៃជីសំយោគ ឬជីគីមីនាំចូលនៅកម្ពុជា កើនឡើងរហូតដល់ ៣០ ភាគរយ ដែលកំពុងបង្កើតសម្ពាធយ៉ាងខ្លាំងដល់កសិករកម្ពុជា ជាពិសេសក្នុងអំឡុងពេលដែលរដូវដាំដុះស្រូវចាប់ផ្តើម។
អូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុន Husk Ventures ដែលជាក្រុមហ៊ុនផលិតជីធ្យូងអង្កាមសរីរាង្គ (Biochar) មានមូលដ្ឋាននៅខេត្តកំពង់ធំ ដើម្បីផលិតជីធម្មជាតិដែលមានតម្លៃសមរម្យពីវត្ថុធាតុដើមក្នុងស្រុក។ ភាពជាដៃគូនេះកំពុងជួយកែលម្អការផលិត ពង្រឹងបណ្តាញចែកចាយ និងលើកកម្ពស់ការយល់ដឹងរបស់កសិករអំពីសារៈសំខាន់នៃសុខភាពដី។
ការគាំទ្ររបស់យើងកំពុងរួមចំណែកពង្រឹងសន្តិសុខស្បៀង លើកកម្ពស់ជីវភាពរស់នៅនៅតំបន់ជនបទ និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងរយៈពេលវែងនៅកម្ពុជា។ យើងប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញវិស័យកសិកម្មឱ្យកាន់តែមានផលិតភាព និរន្តរភាព និងភាពធន់ខ្ពស់។
🎥 សូមទស្សនាវីដេអូខាងក្រោម ដើម្បីស្វែងយល់បន្ថែម។