capred
ព័ត៌មាន និងករណីសិក្សា

កម្ពុជា និងអូស្ត្រាលីសហការគ្នាដើម្បីចាប់យកឱកាសពាណិជ្ជកម្មបែបឌីជីថល

កម្ពុជា និងអូស្ត្រាលីសហការគ្នាដើម្បីចាប់យកឱកាសពាណិជ្ជកម្មបែបឌីជីថល

តើអ្នកដឹងទេថាទីផ្សារពិភពលោកសម្រាប់ផលិតផលចែកចាយតាមប្រព័ន្ធឌីជីថលកំពុងរីកដុះដាលខ្លាំង ដោយឈានដល់កំណត់ត្រា ៣,៨២ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២២?

 

នេះបង្ហាញពីឱកាសដ៏សំខាន់មួយ សម្រាប់កម្ពុជាក្នុងការជំរុញសេដ្ឋកិច្ច បង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

 

ក្នុងនាមជាប្រទេសនាំមុខគេក្នុងវិស័យពាណិជ្ជកម្មបែបឌីជីថល អូស្ត្រាលីប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ ក៏ដូចជាអនុវត្តគោលនយោបាយ និងគំនិតផ្តួចផ្តើមពាណិជ្ជកម្មបែបឌីជីថល។

 

តាមរយៈកម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) នាពេលថ្មីៗនេះ យើងបានសហការគ្នាជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំកម្រងសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ស្តីពីការអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្មបែបឌីជីថល។ 

 

 

វគ្គសិក្ខាសាលាទាំងនេះ មានការចូលរួមពីតំណាងមកពីខាងវិស័យសាធារណៈ និងឯកជន ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចសំខាន់ៗ ដើម្បីពិភាក្សាគ្នាអំពីក្របខ័ណ្ឌបទប្បញ្ញត្តិ ការសម្របសម្រួលពាណិជ្ជកម្ម ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការអភិវឌ្ឍជំនាញឌីជីថល។

 

Post Image

មាតិកាដែលពាក់ព័ន្ធ

កម្ពុជាពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារដែលទទួលស្គាល់ដោយអន្តរជាតិ

កម្ពុជាពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារដែលទទួលស្គាល់ដោយអន្តរជាតិ


ស្វែង​យល់​បន្ថែម
អូស្ត្រាលីគាំទ្រកម្ពុជាដាក់ឲ្យដំណើរការថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលើកដំបូង

អូស្ត្រាលីគាំទ្រកម្ពុជាដាក់ឲ្យដំណើរការថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលើកដំបូង


ស្វែង​យល់​បន្ថែម
ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីរបស់កម្ពុជាត្រូវបានដាក់ឲ្យដំណើរការ

ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីរបស់កម្ពុជាត្រូវបានដាក់ឲ្យដំណើរការ


ស្វែង​យល់​បន្ថែម