អូស្ត្រាលីកំពុងសហការជាមួយសហគ្រាសខ្មែរ ដើម្បីជួយដល់សហគ្រាសខ្នាតតូច និងមធ្យម ក្នុងវិស័យកសិ-ចំណីអាហារ ក្នុងន័យពង្រីកប្រតិបត្តិការ និងចែកចាយផលិតផលកម្ពុជាច្រើនឡើងទៅកាន់ទីផ្សាអន្តរជាតិ។
ក្រុមហ៊ុនផលិតផ្លែឈើស្ងួត HESED Agricultural Trading អាចពង្រីកផលិតកម្មបានដល់ ២២ ភាគរយ ដោយសារការបំពាក់ឧបករណ៍ផលិតទំនើប។
នៅឆ្នាំ ២០២៥ ក្រុមហ៊ុន HESED បានទទួលពានរង្វាន់ផ្កាយ ៣ ដ៏កម្រសម្រាប់ដំណាប់ស្វាយស្ងួតរបស់ខ្លួន។
អូស្ត្រាលីធ្វើការជាមួយកម្ពុជា ដើម្បីពន្លឿនការរីកចម្រើនទៅលើវិស័យកសិ-ចំណីអាហារ បង្កើនការនាំចេញ និងធ្វើឱ្យអាជីវកម្មរីកចម្រើន។ ជាលទ្ធផល វានឹងជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។
សូមទស្សនាវីដេអូដើម្បីស្វែងយល់បន្ថែម។