capred
ព័ត៌មាន និងករណីសិក្សា

កិច្ចព្រមព្រៀងនាំចេញអង្ករជំរុញទំនាក់ទំនងពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា

កិច្ចព្រមព្រៀងនាំចេញអង្ករជំរុញទំនាក់ទំនងពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា

ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជាកំពុងកើនឡើង។ ពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី បានកើនដល់ ១,២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយមានប្រមាណ ៨៥០លានដុល្លារ បានមកពីការនាំចេញរបស់កម្ពុជា។ 

 

ថ្ងៃនេះ លោកឯកអគ្គរដ្ឋទូតយីប បានចូលរួមអបអរកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី មួយរវាងក្រុមហ៊ុន អេមរុរ៉ាយស៍ និងក្រុមហ៊ុន Green Group របស់ប្រទេសអូស្ត្រាលី ដោយចូលរួមជាមួយ លោកឧកញ៉ា សុង សារ៉ន សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ ដើម្បីជាតំណាងក្នុងការបញ្ជូនអង្ករប្រណិតកម្ពុជាចំនួនពីរទូកុងតឺន័រឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី។

 

ដោយមានការគាំទ្រពីអូស្ត្រាលី ក្រុមហ៊ុនអេមរុរ៉ាយស៍ និងកសិ-ពាណិជ្ជកម្មកម្ពុជា អាចពង្រីក និងទទួលបានទីផ្សារនាំចេញថ្មី។ 

 

យើងកំពុងពង្រីកពាណិជ្ជកម្មទ្វេភាគី បង្កើតការងារកាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព  ព្រមទាំងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែច្រើនរវាងប្រទេសទាំងពីរ ដែលអាចពង្រីកបន្ថែមទៀតនាពេលអនាគត.

មាតិកាដែលពាក់ព័ន្ធ

ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលីមានការរីកចម្រើនកាន់តែខ្លាំង

ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលីមានការរីកចម្រើនកាន់តែខ្លាំង


ស្វែង​យល់​បន្ថែម
អូស្រ្តាលីគាំទ្រការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យរីកចម្រើន និងជឿនលឿនទៅមុខ

អូស្រ្តាលីគាំទ្រការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យរីកចម្រើន និងជឿនលឿនទៅមុខ


ស្វែង​យល់​បន្ថែម
អូស្ត្រាលីគាំទ្រដល់វិស័យកែច្នៃចំណីអាហារដែលកំពុងរីកចម្រើនរបស់កម្ពុជា

អូស្ត្រាលីគាំទ្រដល់វិស័យកែច្នៃចំណីអាហារដែលកំពុងរីកចម្រើនរបស់កម្ពុជា


ស្វែង​យល់​បន្ថែម