សូមអបអរសាទរ Amru Rice Cambodia Co., Ltd ក្នុងការពង្រីកការនាំចេញអង្ករទៅកាន់ប្រទេសអូស្ត្រាលី!
កាលពីខែមិថុនាក្នុងឆ្នាំនេះ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់របស់យើង ភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានគាំទ្រ Amru Rice និងអ្នកនាំចេញកសិផលកម្ពុជាផ្សេងៗទៀត ដើម្បីជួបជាមួយអ្នកទិញ និងវិនិយោគិនដែលមានសក្តានុពលជាច្រើននៅក្នុងប្រទេសអូស្ត្រាលី។ ការបញ្ជាទិញពីប្រទេសអូស្ត្រាលីសម្រាប់អង្ករក្រអូបរបស់ Amru Rice គឺជាសមិទ្ធផលផ្ទាល់នៃដំណើរទស្សនកិច្ចនេះ។
ជោគជ័យនេះមិនត្រឹមតែបង្ហាញពីគុណភាពកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអូស្ត្រាលីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពក្នុងតំបន់ ស្របតាមយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ថ្មីរបស់អូស្ត្រាលី។
